ព័ត៌មានទីសំចត

បញ្ជីឈ្មោះធ្វើតេស្តអត្តពលិក ដែលស្ថិកក្រោមសមត្ថកិច្ចទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា​ឬសហព័ន្ធអន្តរជាតិ ដែលត្រូវបានឲ្យអត្តពលិករបស់ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា​ឬសហព័ន្ធអន្តរជាតិ រាល់ខ្លួន ត្រូវបំពេញកាតព្វកិច្ចផ្តល់ទីតាំងដែលខ្លួនស្ថិតនៅ

ការបង្ហាញវត្តមាននេះគឺជាការការពារសិទ្ធិរបស់អត្តពលិកដើម្បីកីឡាស្អាត។ ការផ្តល់ព័ត៌មានពេញលេញ នូវទីតាំងបច្ចុប្បន្ន និងព័ត៌មានទីសំចតដែលអាចឲ្យទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា និងអង្គការប្រឆាំងដូប៉ាដែលមានសមត្ថកិច្ចក្នុងការទទួលខុសត្រូវលើការប្រមូលសំណាករបស់អត្តពលិកដោយគ្មានការជូនដំណឹង។

ការបរាជ័យមិនធ្វើបច្ចុប្បន្នភាពព័ត៌មានទីសំចនរបស់អត្តពលិកគឺជាការបំពានវិធានប្រឆាំងដូប៉ា។

ព័ត៌មានត្រូវបំពេញក្នុងទីសំចត

ព័ត៌មានប្រចាំថ្ងៃក្នុងទីសំចត ដែលអត្តពលិកត្រូវបំពេញដោយខ្លួនឯងជារៀងរាល់ថ្ងៃ ពេលដែលអត្តពលិកធ្វើដំណើរ ចូលរួមការប្រកួត ថ្ងៃឈប់សម្រាក ឬថ្ងៃផ្សេងទៀត។ ព័ត៌មានដែលជាទីតាំងអត្តពលិកក្នុងត្រីមាស មានដូចខាងក្រោម ៖

  • អាសយដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនង (អាសយដ្ឋានផ្ទះ/កន្លែងហ្វឹកហាត់/លេខទូរស័ព្ទ និងអ៊ីម៉ែល)
  • អាសយដ្ឋានពេលយប់ (អាសយដ្ឋានពេញលេញនៃកន្លែងដែលត្រូវសម្រាក ឬគេងនៅពេលយប់ដូចជាសណ្ឋាគារ ឬអន្តេវាសិកដ្ឋាន)
  • រយៈពេល ៦០ នាទីដែលទំនេរអាចធ្វើតេស្តបាន (ចំនួន ៦០ នាទីទំនេរអាចធ្វើតេស្តបាន ដែលបានត្រៀមទុកដោយអត្តពលិកសម្រាប់ធ្វើតេស្ត)
  • កាលវិភាគប្រកួត និងទីតាំង (ឈ្មោះ និងអាសយដ្ឋាននៃទីលានប្រកួត ដែលកន្លែងអត្តពលិកមានកាលវិភាគត្រូវប្រកួតក្នុងរយៈមួយត្រីមាស។
  • ព័ត៌មាន និងទីតាំងនៃកន្លែងហ្វឹកហាត់ ឬសកម្មភាពប្រចាំថ្ងៃផ្សេងៗ (កាលបរិច្ឆេត, ម៉ោង, អាសយដ្ឋាននៃទីតាំងហ្វឹកហាត់ និងសកម្មភាពប្រចាំថ្ងៃដូចជា ការទៅសាលារៀន ឬការទៅធ្វើការ។
សូមចុកតំណភ្ជាប់នេះក្នុងការបំពេញព័ត៌មានអំពីទីសំចត ៖ https://adams.wada-ama.org/adams/login.do?prompt=true&nopopup=true