និយមន័យការបំពានវិធានដូប៉ា
២.១ វត្តមាននៃសារធាតុហាមឃាត់ ឬសារធាតុមេតាបូលីស ឬសារធាតុបិទបាំងនៅក្នុង សំណាករបស់អត្តពលិក
២.២ ការប្រើប្រាស់ ឬការប៉ុនប៉ងប្រើប្រាស់សារធាតុហាមឃាត់ ឬវិធីសាស្ត្រហាមឃាត់ ដោយអត្តពលិក
២.៣ ការគេចវេស ការបដិសេធ ឬការខកខានក្នុងការផ្តល់សំណាករបស់អត្តពលិក
២.៤ ការខកខានមិនបានផ្តល់ព័ត៌មានអំពីទីសំចតដោយអត្តពលិក
២.៥ ការធ្វើឱ្យខូចដំណើរការ ឬប៉ុនប៉ងរំខានទៅលើផ្នែកណាមួយនៃដំណើរការត្រួតពិនិ ត្យសារធាតុដូប៉ាដោយអត្តពលិក ឬពី បុគ្គលផ្សេងទៀត
២.៦ ការកាន់កាប់សារធាតុហាមឃាត់ និងវិធីសាស្ត្រហាមឃាត់ដោយអត្តពលិក
ឬអ្នកគាំពារអត្តពលិក
២.៧ ការជួញដូរ ឬការប៉ុនប៉ងជួញដូរសារធាតុហាមឃាត់ ឬវិធីសាស្ត្រហាមឃាត់ ណាមួយដោយអត្តពលិក ឬបុគ្គលផ្សេងទៀត
២.៨ ការផ្តល់ ឬការប៉ុនប៉ងផ្តល់សារធាតុហាមឃាត់ ឬវិធីសាស្ត្រហាមឃាត់ដោយ អត្តពលិក ឬបុគ្គលផ្សេងទៀតទៅឱ្យអត្តពលិក ក្នុងការប្រកួត និងក្រៅប្រកួត ដែលត្រូវបានហាមឃាត់នៅក្រៅការប្រកួត
២.៩ ការរួមគំនិត ឬការប៉ុនប៉ងរួមគំនិតដោយអត្តពលិក ឬបុគ្គលផ្សេងទៀត
២.១០ ហាមឃាត់ ការចូលរួមពាក់ព័ន្ធរបស់អត្តពលិក ឬបុគ្គលផ្សេងទៀត
២.១១ សកម្មភាពរបស់អត្តពលិក ឬបុគ្គលផ្សេងទៀតក្នុងការរារាំង ឬសងសឹក ចំពោះការរាយការណ៍ទៅអាជ្ញាធរ ។
សូមរាយការណ៍តាមអ៊ីម៉ែល: cam.nado@yahoo.com
យើងខ្ញុំនឹងរក្សាឯកជនភាពរបស់អ្នក
គោលការណ៍នៃការទំនួលខុសត្រូវ
គោលការណ៍នៃការទំនូសខុសត្រូវ ក្នុងការស្ថានការណ៍ដែលត្រូវប្រមូលសំណាកជា ទឹកនោម/ឈាមពីអត្តពលិកដើម្បីធ្វើការវិភាគ។
វាមានន័យថារាល់អត្តបលិកត្រូវមានទំនួសខុសត្រូវលើសារធាតុដែលបានរកឃើញក្នុងរាងកាយរបស់ពូកគេ និងការបំពានវិធានប្រឆាំងដូប៉ាដោយសាររកឃើញសារធាតុហាមឃាត់ (ឬម៉េតាប៉ូលិស ឬសារធាតុបិទបាំង) ក្នុងរាងកាយ ទោះបីមានបំណង ឬគ្មានបំណងក្នុងការប្រើប្រាស់ដូប៉ា ឬធ្វេសប្រហែស ឬកំហុសផ្សេងក៍ដោយ។