ការអប់រំ
សម្ភារៈអប់រំ និងការការពារ
ទីភ្នាក់ងារកម្ពុជាប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា ផ្តល់ជូននូវសម្ភារៈ និងសកម្មភាព ជំនួយដល់ក្រុមអត្តពលិក និងអ្នកគាំទ្រអត្តពលិក ជាមួយនឹងកម្មវិធីអប់រំផ្សេៗ ដែលជួយផ្តល់ ពត៌មាន អំពីការប្រឆាំងដូប៉ា/ដូពិង ទៅក្រុមគោលដៅ តាមសកម្មភាពសមរម្យ។ សកម្មភាព និងសំភារៈដែលផ្តល់ នូវព័ត៌មានប្រឆាំងដូប៉ា WADA បានបង្កើតសកម្មភាពអប់រំ ដូចជា the Play True Quiz, Play True Youth Quiz, card games, books, videos ដើម្បីប្រយុទ្ធប្រឆាំងដូប៉ាក្នុងវិស័យកីឡា។
វគ្គផ្សព្វផ្សាយកម្មវិធី Coach True ដល់គ្រូបង្វឹកជម្រើសជាតិកម្ពុជា
ការផ្សព្វផ្សាយអប់រំ ស្តីពីការប្រឆាំងដូប៉ាដល់មន្ត្រី គ្រូបង្វឹក អត្តពលិកជនពិការ នៅគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា
ការផ្សព្វផ្សាយអប់រំ ប្រឆាំងដូប៉ា ក្នុងអំឡុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រដាល់គុណខ្មែរ
ការប្រឆាំងដូប៉ា/ដូពិង សម្រាប់គ្រូបង្វឹក
ការអប់រំប្រឆាំងដូប៉ា/ដូពិង
ការយល់ដឹង និងការផ្សព្វផ្សាយ
ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា/ដូពិង
ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា/ដូពិងទាក់ទងទៅអ្នកពាក់ព័ន្ធទាំងអស់ដើម្បីអភិវឌ្ឈន៍មជ្ឈដ្ឋាននៃកីឡាស្អាតស្អំ។ ទាំងនេះត្រូវបានធ្វើដោយការផ្សព្វផ្សាយ តាមរយៈការចុះអប់រំ កីឡាករ និងអ្នកជាប់ពាក់ព័ន្ធ និងផ្តល់ពត៌មានអំពីការល្មើស នឹងច្បាប់ដូប៉ា/ដូពិងគ្រប់ទម្រង់។
កម្មវិធីផ្សព្វផ្សាយត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអ្នកពាក់ព័ន្ធនូវសម្ភារៈអប់រំ កម្មវិធីនេះផ្តោតសំខាន់លើការបង្កើតការអបំរំការ ប្រឆាំងដូប៉ា/ដូពិងសម្រាប់គ្រប់អត្តពលិក ឬមិនមែនជាអត្ថពលិក បង្កើនការយល់ដឹងនៅតាមទីកន្លែងប្រកួត ដោយប្រកាន់យកគោលការណ៍ “អ្នកចេះ បង្រៀនអ្នកចេះតិច ហើយអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ” ទៅទាំងអត្តពលិក និងអ្នកគាំទ្រអត្តពលិក។
Play True Quiz.
WADA’s Play True Quiz គឺជាល្បែងល្បងប្រាជ្ញាតាមកុំព្យូទ័រ ដែលមាន ១០សំនួរ ដើម្បីធ្វើតេស្តចំនេះដឹងអំពីការប្រឆាំដូប៉ា/ពិង តាមរយៈគេហទំព័រ https://quiz.wada-ama.org/
Anti-Doping E-Learning (ADEL): កម្មវិធី The Anti-Doping e-Learning platform (ADEL) បានផ្តល់នូវគ្រប់ប្រធានបទដែលទាក់ទងនឹងកីឡាស្អាតស្អំ និងការប្រឆាំងដូប៉ា/ដូពិង។ វាបានផ្តល់នូវមេរៀនខ្លីទៅអត្តពលិក គ្រូបង្វិក វេជ្ជបណ្ឌិត អ្នករដ្ឋបាលកីឡា និងអ្នកមានចំណាប់អារម្មណ៍ក្នុងការសិក្សាអំពីការប្រឆាំងដូប៉ា/ ដូពិង និងការពារតម្លៃនៃកីឡាស្អាតស្អំ ដោយតាមរយៈគេហទំព័រ: https://adel.wada-ama.org/km/dashboard
ការស្រាវជ្រាវវិទ្យាសាស្ត្រសង្គម៖ ទីភ្នាក់ងារកម្ពុជាប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡាគាំទ្រដល់ការប្តេជ្ញាចិត្តរបស់ WADA ក្នុងការពង្រឹងនូវយុទ្ធសាស្រ្ត ក្នុងការទប់ស្កាត់សារធាតុដូប៉ា/ពិងតាមរយៈការស្រាវជ្រាវវិទ្យា សាស្ត្រសង្គម មានគោលបំណងផ្តួចផ្តើមការស្រាវជ្រាវបន្ថែម លើភាពចម្រុះនៃការប្រឆាំងដូប៉ា/ដូពិង។ ក្នុងការយល់ដឹងអំពី ភាពខុសគ្នាជាមូលដ្ឋានរវាងបុគ្គលដែលបញ្ចប់ការប្រកួតស្អាតស្អំ និងអ្នកដែលប្រើប្រាស់ដូប៉ា/ដូពិង ការកំណត់បំណងសម្រាប់ ការប្រើប្រាស់ដូប៉ា/ដូពិង ទោះបីត្រូវបានដឹងច្បាស់ពីផលប៉ះពាល់ ដែលបង្កគ្រោះថ្នាក់ពីសារធាតុដូប៉ា/ពិង និង ច្បាប់ប្រឆាំងដូប៉ា/ដូពិង ក៏ដោយ វានឹងជួយក្នុងការធានាថាយុទ្ធសាស្ត្របង្ការ ប្រឆាំងដូប៉ា /ដូពិង នឹងមានឥទ្ធិពល និងប្រសិទ្ធិភាពខ្ពស់។