តើ ការលើកលែងឲ្យប្រើប្រាស់ថ្នាំព្យាបាល (TUE) ជាអ្វី?

TUE (Therapeutic Used Exemption) គឺជាការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំ ឬវីធីសាស្ត្រ ដែលមានក្នុង បញ្ជីហាមឃាត់របស់ទីភ្នាក់ងារប្រឆាំងដូប៉ា/ដូពិងពិភពលោក ដោយស្របច្បាប់។

តើលក្ខណៈវិនិច្ច័យអ្វីខ្លះដែលអាចស្នើសុំ TUE បាន?

  • លក្ខណៈវិនីច្ច័យ៖
    • អត្តពលិកដែលមានបញ្ហាសុខភាព ចាំបាច់ត្រូវទទួលការព្យាបាល ដោយប្រើថ្នាំក្នុងបញ្ជីសារធាតុ និងវិធីសាស្រ្តាហាមឃាត់
    • ការព្យាបាលប្រើប្រាស់នូវសារធាតុហាមឃាត់ នឹងមិនបង្កើនគុណផលនៃការប្រកួត
    • គ្មានលទ្ធភាពក្នុងការព្យាបាលផ្សេងទៀតក្រៅពីប្រើប្រាស់សារធាតុ និងវិធីសាស្ត្រាហាមឃាត់ទាំងនោះ។
    • ជាតម្រូវការក្នុងការប្រើប្រាស់សារធាតុ ឬវិធីសាស្ត្រហាមឃាត់ វាមិនមែនអាស្រ័យទៅតាមអំឡុងពេលនៃប្រើប្រាស់សារធាតុ ឬវិធីសាស្ត្រហាមឃាត់ ដោយគ្មាន TUE ដែលបានហាមឃាត់នៅពេលប្រើប្រាស់ឡើយ។

តើត្រូវស្នើសុំ TUE ពីអ្នកណា?

  • ប្រសិនបើអ្នកជាកីឡាករកម្រិតអន្តរជាតិ អ្នកត្រូវស្នើសុំពីគណៈកម្មការលើកលែងឲ្យប្រើប្រាស់ថ្នាំព្យាបាល នៃសហព័ន្ធកីឡាអន្តរជាតិរបស់អ្នក។
  • ប្រសិនបើអ្នកជាកីឡាករកម្រិតជាតិ អ្នកត្រូវស្នើសុំពីគណៈកម្មការលើកលែងឲ្យប្រើប្រាស់ថ្នាំព្យាបាល នៃទីភ្នាក់ងារកម្ពុជាប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័កីឡា (CADA)។

តើអ្វីទៅដែលអ្នកត្រូវស្នើសុំ TUE?

  • ទម្រង់ស្នើសុំ TUE មាននៅការិយាល័យទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា/ដូពិង។ អត្តពលិកត្រូវបំពេញទម្រង់នោះ ហើយវេជ្ជបណ្ឌិតរបស់ពួកគាត់បានធ្វើរោគ វិនិច្ឆ័យ និងហេតុផលដែលអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំហាមឃាត់នោះ។
  • ឯកសារនានាដែលទាក់ទងនឹងមន្ទីរពិសោធន៍និងឯកសារចាំបាច់ផ្សេងៗ។

តើពេលណាត្រូវស្នើសុំ TUE?

  • សម្រាប់សារធាតុហាមឃាត់ ទាំងនៅក្នុងការប្រកួត និងក្រៅការប្រកួត  (Anabolic Steroids, Hormones, Growth Factors, Beta-2 Agonists and Diuretics)។
    • ដាក់ពាក្យសុំឱ្យបានឆាប់នៅពេលមានលក្ខខណ្ឌវេជ្ជសាស្រ្តដែលតម្រូវឱ្យប្រើសារធាតុហាមឃាត់ឬវិធីសាស្រ្តត្រូវបានគេធ្វើរោគវិនិច្ឆ័យហើយ។
  • សម្រាប់សារធាតុហាមឃាត់ ទាំងនៅក្នុងការប្រកួត(Stimulants, Narcotics, Cannabinoids, Glucocorticoids)
    • ដាក់ពាក្យសុំ TUE យ៉ាងតិច ៣០ ថ្ងៃមុនការប្រកួត លុះត្រាតែវាជាស្ថានភាពអាសន្ន ឬក៏ករណីលើកលែងណាមួយ។

តើខ្ញុំអាចបរិភោគអាហាបំប៉នបន្ថែមដែលឬទេ?

  • អាហាបំប៉នបន្ថែមអាចនឹងផ្ទុកសារធាតុហាមឃាត់។ អ្នកត្រូវពិនិត្យមើលគ្រឿងផ្សំលំអិតនៅលើសំបកជាមុខសិន ព្រោះថាអ្នកជាអ្នកបរិភោគ អ្នកជាអ្នកទទួលហានិភ័យនោះ។
  • ទោះបីជាការអាហាបន្ថែមដែលសន្មត់ថាគ្រឿងផ្សំរបស់វាមិនមានសារធាតុក្នុង បញ្ជីហាមឃាត់ក៏ដោយអត្តពលិក នៅតែអាចធ្វើតេស្តវិជ្ជមានពីព្រោះអាហារ បំប៉នអាចឆ្លងដោយចៃដន្យក្នុងកំឡុងពេលដំណើរការផលិតឬអាចត្រូវបាន បំភាន់ដោយចេតនា។
  • អត្តពលិកអាចទទួលទានសារធាតុហាមឃាត់ដោយចៃដន្យ ឬដោយ អចេតនាប៉ុន្តែច្បាប់អូឡាំពិកមានភាពតឹងរ៉ឹងបំផុងចំពោះពួកគាត់។ ពួកគាត់ត្រូវទទួលខុសត្រូវចំពោះរាល់សារធាតុដែលត្រូវបានរកឃើញនៅក្នុងខ្លួនរបស់ពួកគាត់។

ការណែនាំស្នើសុំ TUE

(សូមមេត្តាអាន និងបំពេញទម្រង់ស្នើសុំ TUE)

១. នៅពេលបំពេញទម្រង់ពាក្យសុំ TUE សូមប្រាកដថាព័ត៌មានដែលអ្នកបានសរសេរអាចអានបាន ឬជាអក្សរតាមគំនូស។

២. ពាក់ព័ន្ធឯកសារនានាដែលត្រូវបានដាក់បញ្ចូលទៅក្នុងសំណុំ​ឯកសារវេជ្ចសាស្ត្រ ត្រូវបញ្ជាក់ពីរោគវិនិច្ឆ័យ ​និងបង្ហាញអំពីការព្យាបាលយ៉ាងសុក្រឹត។ ឯកសារដែលបញ្ចូលបន្ថែមមានដូចខាងក្រោម៖

  • ក. ប្រវត្តិវេជ្ជសាស្រ្ត និងការពិនិត្យពាក់ព័ន្ធរាងកាយខាងក្រៅ
  • ខ. លទ្ធផលរបស់មន្ទីរពិសោធន៍ និងឯកសារពិនិត្យរោគវិនិច្ឆ័យ។
  • គ. ប្រសិនបើវេជ្ជបណ្ឌិតចុះហត្ថលេខាលើពាក្យសុំ TUE មិនមែនជាគ្រូពេទ្យអត្តពលិក គ្រូពេទ្យផ្សេងពីគ្រូពេទ្យដែលចូលរួមត្រូវតែរួមបញ្ចូល។

៣. ទីភ្នាក់ងារប្រឆាំងដូប៉ា/ដូពិងពិភពលោក បានសរសេរនូវបញ្ជីនៃ TUE សម្រាប់ណែនាំគ្រូពេទ្យ និងតារាងបញ្ជីឈ្មោះថ្នាំដែលមានអត្តប្រយោជន៍ដល់អត្តពលិក នៅក្នុង www.wada-ama.org ។ ប្រសិនបើពាក្យស្នើសុំ TUE សម្រាប់លក្ខខណ្ឌ​វេជ្ជ​សា​ស្រ្ត សូមមេត្តាពិនិត្យតារាងបញ្ជីឈ្មោះដែលផ្តល់ឲ្យក្នុងគេហទំព័រ៖

  • a. Attention Deficit Hyperactivity Disorder
  • b. Adrenal Insufficiency
  • c. Anaphylaxis
  • d. Asthma
  • e. Cardiovascular Disorders requiring use of Beta-blockers
  • f. Diabetes mellitus requiring use of Insulin
  • g. Inflammatory Bowel Disease requiring use of Glucocorticoids
  • h. Intravenous Infusions
  • i. Male Hypogonadism
  • j. Musculoskeletal Conditions requiring use of Glucocorticoids or Narcotics
  • k. Neuropathic Pain requiring use of Narcotics or Cannabinoids
  • l. Renal Transplantation
  • m. Sinusitis/Rhinosinusitis requiring use of Pseudoephedrine or Glucocorticoid
  • n. Intrinsic Sleep Disorders requiring use of Stimulants
  • o. Transgender Athletes

៤. ពាក្យស្នើសុំមិនត្រឹមត្រូវ និងមិនពេញលេញនឹងត្រូវប្រគល់ជូនវិញ ហើយចាំបាច់ត្រូវប្រគល់ជូនវិញ។

៥. ការសម្រេចចិត្តជាធម្មតាត្រូវបានផ្តល់អោយក្នុងរយៈពេល ២១ ថ្ងៃបន្ទាប់ពីទទួលបានឯកសារចាំបាច់ទាំងអស់។

៦. រក្សាទុកឯកសារថតចំលងពាក្យសុំ TUE របស់អ្នក និងសំណុំឯកសារវេជ្ជសាស្រ្តសម្រាប់កំណត់ត្រារបស់អ្នកជានិច្ច។

៧. ប្រសិនបើ TUE ត្រូវបានផ្តល់ជូនហើយអត្តពលិកត្រូវបានជ្រើសរើសសម្រាប់តេស្តដូប៉ា អត្តពលិកត្រូវជូនដំណឹងទៅមន្រ្តីត្រួតពិនិត្យដូប៉ា/ដូពិង ដូច្នេះព័ត៌មានអាចត្រូវបានបញ្ចូល ក្នុងទម្រង់ត្រួតពិនិត្យដូប៉ា/ដូពិង។