និយមន័យការបំពានវិធានដូប៉ា

២.១   វត្តមាននៃសារធាតុហាមឃាត់ ឬសារធាតុមេតាបូលីស ឬសារធាតុបិទបាំងនៅក្នុង  សំណាករបស់​អត្ត​ពលិក  

២.២    ការប្រើប្រាស់ ឬការប៉ុនប៉ងប្រើប្រាស់សារធាតុហាមឃាត់ ឬវិធីសាស្ត្រហាមឃាត់  ដោយអត្តពលិក

២.៣   ការគេចវេស ការបដិសេធ ឬការខកខានក្នុងការផ្តល់សំណាករបស់អត្តពលិក

២.៤   ការខកខានមិនបានផ្តល់ព័ត៌មានអំពីទីសំចតដោយអត្តពលិក

២.៥   ការធ្វើឱ្យខូចដំណើរការ ឬប៉ុនប៉ងរំខានទៅលើផ្នែកណាមួយនៃដំណើរការត្រួតពិនិ  ត្យសារ​ធាតុដូប៉ា​ដោយអត្តពលិក ឬពី  បុគ្គលផ្សេងទៀត

២.៦   ការកាន់កាប់សារធាតុហាមឃាត់ និងវិធីសាស្ត្រហាមឃាត់ដោយអត្តពលិក

  ឬអ្នកគាំពារអត្តពលិក

២.៧   ការជួញដូរ ឬការប៉ុនប៉ងជួញដូរសារធាតុហាមឃាត់ ឬវិធីសាស្ត្រហាមឃាត់    ណាមួយដោយអត្តពលិក ឬបុគ្គលផ្សេងទៀត

២.៨   ការផ្តល់ ឬការប៉ុនប៉ងផ្តល់សារធាតុហាមឃាត់ ឬវិធីសាស្ត្រហាមឃាត់ដោយ  អត្តពលិក ឬបុគ្គលផ្សេង​ទៀតទៅឱ្យអត្តពលិក ក្នុងការប្រកួត និងក្រៅប្រកួត   ដែលត្រូវបានហាមឃាត់នៅក្រៅការប្រកួត

២.៩   ការរួមគំនិត ឬការប៉ុនប៉ងរួមគំនិតដោយអត្តពលិក ឬបុគ្គលផ្សេងទៀត

២.១០   ហាមឃាត់ ការចូលរួមពាក់ព័ន្ធរបស់អត្តពលិក ឬបុគ្គលផ្សេងទៀត

២.១១    សកម្មភាពរបស់អត្តពលិក ឬបុគ្គលផ្សេងទៀតក្នុងការរារាំង ឬសងសឹក  ចំពោះការរាយការណ៍ទៅ​អាជ្ញាធរ ។

សូមរាយការណ៍តាមអ៊ីម៉ែល: cam.nado@yahoo.com
យើងខ្ញុំនឹងរក្សាឯកជនភាពរបស់អ្នក

គោលការណ៍នៃការទំនួលខុសត្រូវ

គោលការណ៍នៃការទំនូសខុសត្រូវ ក្នុងការស្ថានការណ៍ដែលត្រូវប្រមូលសំណាកជា ទឹកនោម/ឈាមពីអត្តពលិកដើម្បីធ្វើការវិភាគ។

វាមានន័យថារាល់អត្តបលិកត្រូវមានទំនួសខុសត្រូវលើសារធាតុដែលបានរកឃើញក្នុងរាងកាយរបស់ពូកគេ និងការបំពានវិធានប្រឆាំងដូប៉ាដោយសាររកឃើញសារធាតុហាមឃាត់ (ឬម៉េតាប៉ូលិស ឬសារធាតុបិទបាំង) ក្នុងរាងកាយ ទោះបីមានបំណង ឬគ្មានបំណងក្នុងការប្រើប្រាស់ដូប៉ា ឬធ្វេសប្រហែស ឬកំហុសផ្សេងក៍ដោយ។